គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 23:9-22 Khmer Standard Version (KHSV)

9. កូន​របស់​លោក​ស៊ី‌ម៉ៃ​មាន​បី​នាក់ គឺ សឡូ‌មីត ហាស៊ាល និង​ហារ៉ាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាអា‌ដាន។

10. លោក​ស៊ី‌ម៉ៃ​មាន​កូន​បួន​នាក់​ទៀត គឺ​យ៉ាហាត់ ស៊ីណា យេអ៊ូស និង​បេរា។

11. លោក​យ៉ាហាត​ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីណា​ជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូស និង​លោក​បេរា គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ។

12. កូន​របស់​លោក​កេ‌ហាត់​មាន​បួន​នាក់​គឺ អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល។

13. កូន​របស់​លោក​អាំរ៉ាម​មាន​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ គេ​បាន​ញែក​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត រហូត​ត​ទៅ ព្រម​ទាំង​ថ្វាយ​គ្រឿង​ក្រអូប​ចំពោះ​ព្រះ‌អម្ចាស់​បម្រើ​ការ‌ងារ​របស់​ព្រះ‌អង្គ និង​ជូន​ពរ​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អង្គ រហូត​ត​រៀង​ទៅ។

14. រីឯ​លោក​ម៉ូសេ​វិញ លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ គេ​រាប់​បញ្ចូល​កូនៗ​របស់​លោក​ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។

15. កូន​របស់​លោក​ម៉ូសេ​គឺ គើរ‌សុន និង​លោក​អេលា‌ស៊ើរ។

16. កូន​របស់​លោក​គើរ‌សុន​មាន លោក​សេបួល ដែល​ជា​មេ​ដឹក​នាំ។

17. លោក​អេលា‌ស៊ើរ​មាន​កូន​ប្រុស​តែ​មួយ ឈ្មោះ​រេហាប‌យ៉ា គឺ​លោក​គ្មាន​កូន​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ លោក​រេហាប‌យ៉ា​មាន​កូន​ជា​ច្រើន។

18. កូន​របស់​លោក​យីត‌សារ​មាន​លោក​សឡូ‌មីត ជា​មេ​ដឹក​នាំ។

19. កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា ជា​មេ​ដឹក​នាំ លោក​អម៉ា‌រា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកា‌មាម​ជា​មេ​ដឹក​នាំ​ទី​បួន។

20. កូន​របស់​លោក​អ៊ូ‌ស៊ាល​គឺ លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីសយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។

21. កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់‌លី និង​មូស៊ី។ កូន​របស់​លោក​ម៉ាស់‌លី​មាន អេ‌ឡា‌សារ និង​លោក​គីស។

22. លោក​អេ‌ឡា‌សារ​ទទួល​មរណ‌ភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀប‌ការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង‌ប្អូន​ជី​ដូន​មួយ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 23