12. កូនរបស់លោកកេហាត់មានបួននាក់គឺ អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល។
13. កូនរបស់លោកអាំរ៉ាមមានលោកអើរ៉ុន និងលោកម៉ូសេ។ គេបានញែកលោកអើរ៉ុន និងកូនចៅរបស់លោក ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងថ្វាយគ្រឿងក្រអូបចំពោះព្រះអម្ចាស់បម្រើការងាររបស់ព្រះអង្គ និងជូនពរប្រជាជនក្នុងនាមព្រះអង្គ រហូតតរៀងទៅ។
14. រីឯលោកម៉ូសេវិញ លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ គេរាប់បញ្ចូលកូនៗរបស់លោកក្នុងចំណោមពួកលេវីឯទៀតៗដែរ។
15. កូនរបស់លោកម៉ូសេគឺ គើរសុន និងលោកអេលាស៊ើរ។
16. កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។
17. លោកអេលាស៊ើរមានកូនប្រុសតែមួយ ឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។
18. កូនរបស់លោកយីតសារមានលោកសឡូមីត ជាមេដឹកនាំ។
19. កូនរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាមេដឹកនាំ លោកអម៉ារាជាមេដឹកនាំទីពីរ លោកយ៉ាហាសៀលជាមេដឹកនាំទីបី និងលោកយេកាមាមជាមេដឹកនាំទីបួន។