គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 22:1-3 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទី​នេះ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជា‌អម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!»។

2. ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ស្ដេច​ក៏​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សម្រាប់​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌ជាម្ចាស់។

3. ស្ដេច​បាន​ត្រៀម​ដែក​យ៉ាង​សន្ធឹក​សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សម្រាប់​សន្លឹក​ទ្វារ និង​ធ្វើ​ទំពក់។ ស្ដេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន

សូមអានជំពូកពេញលេញ ១ របាក្សត្រ 22