គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 19:1-7 Khmer Standard Version (KHSV)

1. ក្រោយ​មក ព្រះ‌បាទ​ណាហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន បាន​សោយ​ទិវង្គត ហើយ​បុត្រ​របស់​ស្ដេច​ឡើង​ស្នង​រាជ្យ។

2. ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហានូន​ជា​បុត្រ​របស់​ព្រះ‌បាទ​ណាហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ដូច្នេះ ព្រះ‌បាទ​ដាវីឌ​ចាត់​រាជ​ប្រតិភូ​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ នៅ​ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ចូល​គាល់​ព្រះ‌បាទ​ហានូន ដើម្បី​រំលែក​ទុក្ខ

3. ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អាំម៉ូន​ទូល​ព្រះ‌បាទ​ហានូន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍ និង​ពិនិត្យ​មើល​ស្រុក ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក​ប៉ុណ្ណោះ»។

4. ពេល​នោះ ព្រះ‌បាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គេ​កោរ​ពុក​ចង្កា ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ។

5. មាន​គេ​នាំ​ដំណឹង​អំពី​មន្ត្រី​ទាំង​នោះ​យក​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ស្ដេច​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​គេ ដ្បិត​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ស្ដេច​ត្រាស់​បង្គាប់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។

6. កាល​ជន‌ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ព្រះ‌បាទ​ហានូន និង​ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​មួយ​ពាន់​ហាប ទៅ​ជួល​ពល​ទាហាន រទេះ​ចំបាំង និង​ទ័ព​សេះ​ពី​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមា ព្រម​ទាំង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​ម៉ាកា និង​សូបា។

7. ពួក​គេ​ជួល​រទេះ​ចំបាំង​៣២ ០០០​គ្រឿង ព្រម​ទាំង​ស្ដេច​ស្រុក​ម៉ាកា និង​ពល​ទ័ព​ដែល​មក​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​មេឌី‌បា។ បន្ទាប់​មក ជន‌ជាតិ​អាំម៉ូន​នាំ​គ្នា​ចេញ​ពី​ទីក្រុង​របស់​ខ្លួន រួច​តំរៀប​ជា​ក្បួន​ទ័ព​ដើម្បី​ច្បាំង។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 19