គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 17:10-13 Khmer Standard Version (KHSV)

10. ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

11. ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​រូប​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។

12. គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​យើង។ យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

13. យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ធ្វើ​ជា​កូន​របស់​យើង។ យើង​មិន​ដក​សេចក្ដី​មេត្តា​ករុណា​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ចេញ​ពី​ស្ដេច​ដែល​គ្រង​រាជ​មុន​អ្នក​ឡើយ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 17