គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 15:1-8 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រៀបចំ​កន្លែង​មួយ​សម្រាប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដំឡើង​ព្រះ‌ពន្លា ដើម្បី​តម្កល់​ហិប​នេះ​ផង។

2. ពេល​នោះ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ព្រះ‌អង្គ និង​មើល​ថែ​ទាំ រហូត​ត​ទៅ»។

3. ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​បាន​រៀបចំ​ទុក។

4. ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ប្រមូល​កូន​ចៅ​លោក​អើរ៉ុន ព្រម​ទាំង​ក្រុម​លេវី

5. គឺ​ក្នុង​ចំណោម​កូន​ចៅ​លោក​កេ‌ហាត់ មាន​លោក​អ៊ូរាល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១២០ នាក់

6. ក្នុង​ចំណោម​កូន​ចៅ​លោក​ម៉្រារី មាន​លោក​អសា‌យ៉ា ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ២២០ នាក់

7. ក្នុង​ចំណោម​កូន​ចៅ​លោក​គើសុន មាន​លោក​យ៉ូ‌អែល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១៣០ នាក់

8. ក្នុង​ចំណោម​កូន​ចៅ​លោក​អេលី‌សាផាន មាន​លោក​សេម៉ាយ៉ា​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ២០០ នាក់

សូមអានជំពូកពេញលេញ ១ របាក្សត្រ 15