គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 8:1-5 Khmer Standard Version (KHSV)

1. គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​គាល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។

2. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះ‌រាជា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ខែ​អស្សុជ គឺ​ជា​ខែ​ទី​ប្រាំ‌ពីរ។

3. ពេល​អស់​លោក​ព្រឹទ្ធា‌ចារ្យ​មក​ដល់ ក្រុម​បូជា‌ចារ្យ​ក៏​លើក​ហិប​នៃ​សម្ពន្ធ‌មេត្រី​សែង។

4. ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​នាំ​យក​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ‌សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ពន្លា​មក​ជា​មួយ​ដែរ។

5. ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ថ្វាយ​ជា​យញ្ញ‌បូជា។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 8