គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 7:45-51 Khmer Standard Version (KHSV)

45. ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សម្រាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។

46. ព្រះ‌រាជា​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។

47. ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។

48. ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់

49. ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ​ដាក់​នៅ​មុខ​ទី‌សក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។

50. ចាន‌ក្លាំ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ រីឯ​ត្រចៀក​ទ្វារ​នៅ​បន្ទប់​ខាង​ក្នុង ហៅ​ថា​ទី‌សក្ការៈ​បំផុត និង​ត្រចៀក​ទ្វារ​នៅ​ច្រក​ចូល​ព្រះ‌ដំណាក់ ក៏​សុទ្ធ​តែ​ធ្វើ​ពី​មាស​ដែរ។

51. ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 7