គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 6:2-7 Khmer Standard Version (KHSV)

2. ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ មាន​បណ្ដោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ។

3. បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទី‌សក្ការៈ​នៃ​ព្រះ‌ដំណាក់​មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ព្រះ‌ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់​មាន​ប្រវែង​ដប់​ហត្ថ។

4. នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់ ព្រះ‌រាជា​បាន​ឲ្យ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។

5. ព្រះ‌រាជា​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ពោល​គឺ​ព្រះ‌វិហារ និង​ទី‌សក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់។

6. ជាន់​ខាង​ក្រោម​មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ និង​ជាន់​ខាង​លើ​មាន​ទទឹង​ប្រាំ‌ពីរ​ហត្ថ។ ជញ្ជាំង​ខាង​ក្រៅ​ព្រះ‌ដំណាក់ ពី​ក្រោម​ទៅ​លើ មាន​កំរាស់​មិន​ស្មើ​គ្នា​ទេ ធ្វើ​ដូច្នេះ ចៀស‌វាង​ចោះ​ជញ្ជាំង​ព្រះ‌ដំណាក់ សម្រាប់​ដាក់​ឈើ​ធ្នឹម។

7. គេ​សង់​ព្រះ‌ដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់ គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ព្រះ‌ដំណាក់​ទេ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 6