3. លោកអេលីហូរែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយេហូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
4. លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការរបស់កងទ័ព លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។
5. លោកអសារា ជាកូនរបស់លោកណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់លោកណាថាន ជាបូជាចារ្យ និងជាមន្ត្រីជំនិតរបស់ស្ដេច។
6. លោកអហ៊ីសាជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។
7. ព្រះបាទសាឡូម៉ូនតែងតាំងរាជប្រតិភូដប់ពីររូប ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល អស់លោកទាំងនោះមានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្ដេច និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែ ក្នុងមួយឆ្នាំ។
8. រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។
9. កូនរបស់លោកបេន-ដេកើរគ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន។
10. កូនរបស់លោកបេន-ហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកអេភើរទាំងមូល។
11. កូនរបស់លោកបេន-អប៊ីណាដាប់ គ្រប់គ្រងលើស្រុកដោរទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូន។
12. លោកបាណា ជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និងមេគីដោរ ព្រមទាំងតំបន់បេតសៀនទាំងមូល។ តំបន់បេតសៀនមានព្រំប្រទល់រហូតដល់សារថាន ដែលស្ថិតនៅខាងក្រោមយេសរាល។ តំបន់នេះលាតសន្ធឹងពីបេតសៀនរហូតដល់អេបិល-មហូឡា និងរហូតទៅដល់ខាងនាយយ៉ុកមាម។