គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 4:10-20 Khmer Standard Version (KHSV)

10. កូន​របស់​លោក​បេន-‌ហេសេឌ​គ្រប់‌គ្រង​លើ​តំបន់​អារូ‌បូត ព្រម​ទាំង​ស្រុក​សូកូ និង​ស្រុក​អេភើរ​ទាំង​មូល។

11. កូន​របស់​លោក​បេន-‌អប៊ី‌ណា‌ដាប់ គ្រប់‌គ្រង​លើ​ស្រុក​ដោរ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​ថាផាត ជា​បុត្រី​ព្រះ‌បាទ​សាឡូម៉ូន។

12. លោក​បាណា ជា​កូន​របស់​លោក​អហ៊ី‌លូដ គ្រប់‌គ្រង​លើ​តំបន់​តាណាក់ និង​មេគី‌ដោរ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល។ តំបន់​បេត‌សៀន​មាន​ព្រំ‌ប្រទល់​រហូត​ដល់​សារ‌ថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេសរាល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសៀន​រហូត​ដល់​អេបិល-‌មហូ‌ឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម។

13. កូន​របស់​លោក​បេន-‌កេប៊ើរ​គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទីក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។

14. លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ គ្រប់‌គ្រង​លើ​តំបន់​ម៉ាហា‌ណែម។

15. លោក​អហ៊ី‌ម៉ាស់​គ្រប់‌គ្រង​លើ​ទឹក​ដី​ណែប‌ថាលី។ លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាស‌ម៉ាត ជា​បុត្រី​របស់​ព្រះ‌បាទ​សាឡូម៉ូន។

16. លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ គ្រប់‌គ្រង​លើ​ទឹក​ដី​អេ‌ស៊ើរ និង​អាឡុត។

17. លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​បារូអា គ្រប់‌គ្រង​លើ​ទឹក​ដី​អ៊ីសា‌ខារ។

18. លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​អេឡា គ្រប់‌គ្រង​លើ​ទឹក​ដី​បេន‌យ៉ាមីន។

19. លោក​កេ‌ប៊ើរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី និង​ស្រុក​របស់​ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិភូ​តែ​មួយ​រូប​ប៉ុណ្ណោះ។

20. ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក‌រាយ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 4