គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 4:1-6 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។

2. មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ដេច​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​អសា‌រា ជា​កូន​របស់​លោក​បូជា‌ចារ្យ​សាដុក

3. លោក​អេលី‌ហូរែប និង​លោក​អហ៊ី‌យ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខា‌ធិការ។ លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។

4. លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា‌ការ​របស់​កង‌ទ័ព លោក​សាដុក និង​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។

5. លោក​អសា‌រា ជា​កូន​របស់​លោក​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិភូ។ លោក​សាប៊ូដ ជា​កូន​របស់​លោក​ណាថាន ជា​បូជា‌ចារ្យ និង​ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។

6. លោក​អហ៊ី‌សា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​រាជ‌វាំង។ លោក​អដូ‌នីរ៉ាម ជា​កូន​របស់​លោក​អាប់‌ដា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 4