គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 4:1-11 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។

2. មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ដេច​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​អសា‌រា ជា​កូន​របស់​លោក​បូជា‌ចារ្យ​សាដុក

3. លោក​អេលី‌ហូរែប និង​លោក​អហ៊ី‌យ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខា‌ធិការ។ លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។

4. លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា‌ការ​របស់​កង‌ទ័ព លោក​សាដុក និង​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។

5. លោក​អសា‌រា ជា​កូន​របស់​លោក​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិភូ។ លោក​សាប៊ូដ ជា​កូន​របស់​លោក​ណាថាន ជា​បូជា‌ចារ្យ និង​ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។

6. លោក​អហ៊ី‌សា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​រាជ‌វាំង។ លោក​អដូ‌នីរ៉ាម ជា​កូន​របស់​លោក​អាប់‌ដា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។

7. ព្រះ‌បាទ​សាឡូម៉ូន​តែង‌តាំង​រាជ‌ប្រតិភូ​ដប់‌ពីរ​រូប ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល អស់​លោក​ទាំង​នោះ​មាន​ភារ‌កិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្ដេច និង​អស់​អ្នក​នៅ​ក្នុង​វាំង គឺ​ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​មួយ​ខែ ក្នុង​មួយ​ឆ្នាំ។

8. រាជ‌ប្រតិភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​បេន-‌ហ៊ើរ​គ្រប់‌គ្រង​លើ​តំបន់​ភ្នំ​អេប្រាអ៊ីម។

9. កូន​របស់​លោក​បេន-‌ដេកើរ​គ្រប់‌គ្រង​លើ​តំបន់​ម៉ាកាស ស្អាល‌ប៊ីម បេត‌សេ‌ម៉េស ហេឡូន និង​បេត‌ហាណាន។

10. កូន​របស់​លោក​បេន-‌ហេសេឌ​គ្រប់‌គ្រង​លើ​តំបន់​អារូ‌បូត ព្រម​ទាំង​ស្រុក​សូកូ និង​ស្រុក​អេភើរ​ទាំង​មូល។

11. កូន​របស់​លោក​បេន-‌អប៊ី‌ណា‌ដាប់ គ្រប់‌គ្រង​លើ​ស្រុក​ដោរ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​ថាផាត ជា​បុត្រី​ព្រះ‌បាទ​សាឡូម៉ូន។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 4