គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 21:21-29 Khmer Standard Version (KHSV)

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​អ្នក យើង​នឹង​លុប​បំបាត់​ពូជ‌ពង្ស​របស់​អ្នក យើង​នឹង​ប្រហារ​ប្រុសៗ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។

22. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ដូច​ពូជ‌ពង្ស​របស់​បាសា ជា​កូន​របស់​អហ៊ី‌យ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​ឲ្យ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ផង”។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា “ឆ្កែ​នឹង​ហែក​ស៊ី​យេសិ‌បិល នៅ​ជើង​កំពែង​ក្រុង​យេសរាល។

24. កូន​ចៅ​របស់​អហាប់​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង​នឹង​ត្រូវ​ឆ្កែ​ហែក‌ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល​នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី​ដែរ”»។

25. មិន​ដែល​មាន​នរណា​ដូច​ព្រះ‌បាទ​អហាប់​ទេ គឺ​ស្ដេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​មហេសី។

26. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដូច​ជន‌ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។

27. កាល​ព្រះ‌បាទ​អហាប់​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ​ហើយ ទ្រង់​ហែក​ព្រះ‌ពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្ដេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។

28. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖

29. «អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយ»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 21