គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 21:2-6 Khmer Standard Version (KHSV)

2. ថ្ងៃ​មួយ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណា‌បោត​ថា៖ «ចូរ​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​មក​ឲ្យ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចម្ការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​មួយ​ល្អ​ជាង​ចម្ការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ»។

3. លោក​ណា‌បោត​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ចុះ ថា​ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី​ដែល​ជា​កេរ‌មត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះ‌ករុណា​បាន​ទេ»។

4. ព្រះ‌បាទ​អហាប់​យាង​ចូល​ទៅ​ក្នុង​វាំង​វិញ ទាំង​មួម៉ៅ និង​ក្រេវ‌ក្រោធ ព្រោះ​តែ​ពាក្យ​សម្ដី​ដែល​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល ទូល​ថា “ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី​ដែល​ជា​កេរ‌មត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះ‌ករុណា​បាន​ទេ”។ ស្ដេច​ផ្ទំ​លើ​ព្រះ​ទែន បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។

5. ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​មហេសី យាង​មក​គាល់​ស្ដេច ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​មាន​ព្រះ‌ហឫទ័យ​មួម៉ៅ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ដូច្នេះ?»។

6. ស្ដេច​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖ «យើង​និយាយ​ជា​មួយ​ណា‌បោត​ជា​អ្នក​ស្រុក​យេសរាល​ថា “ចូរ​លក់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​មក​ឲ្យ​យើង ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ប្រាក់​ទេ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ​ជូរ​មួយ​ទៀត​ជា​ថ្នូរ”។ ប៉ុន្តែ គាត់​ឆ្លើយ​ថា “ទូលបង្គំ​មិន​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​របស់​ទូលបង្គំ ថ្វាយ​ព្រះ‌ករុណា​ទេ!”»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 21