គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 21:11-13 Khmer Standard Version (KHSV)

11. ពួក​ព្រឹទ្ធា‌ចារ្យ និង​ថ្នាក់​ដឹក​នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​លោក​ណា‌បោត ធ្វើ​តាម​សេចក្ដី​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​បាន​បញ្ជា​ក្នុង​រាជ‌សារ។

12. ពួក​គេ​ប្រកាស​ពិធី​តម​អាហារ ហើយ​ឲ្យ​លោក​ណា‌បោត​អង្គុយ​នៅ​កន្លែង​គណៈ‌អធិ‌បតី។

13. មនុស្ស​ខិល‌ខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណា‌បោត រួច​ចោទ​ប្រកាន់​លោក​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ថា៖ «លោក​ណា‌បោត​បាន​ប្រមាថ​ព្រះ‌ជាម្ចាស់ និង​ប្រមាថ​ព្រះ‌មហា‌ក្សត្រ!»។ ដូច្នេះ គេ​នាំ​លោក​ណា‌បោត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 21