គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 20:8-11 Khmer Standard Version (KHSV)

8. ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល​ទូល​ព្រះ‌បាទ​អហាប់៖ «សូម​ព្រះ‌ករុណា​កុំ​សណ្ដាប់ និង​យល់​ព្រម តាម​ពាក្យ​ស្ដេច​នោះ​ឡើយ!»។

9. ពេល​នោះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ព្រះ‌បាទ​បេន‌ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ទូលបង្គំ​លើក​ដំបូង​នោះ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ទូលបង្គំ​ពុំ​អាច​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌ករុណា​ទាម‌ទារ​ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ទូល​ព្រះ‌បាទ​បេនហា‌ដាដ​វិញ។

10. ព្រះ‌បាទ​បេន‌ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌បាទ​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កម្ទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។

11. ស្ដេច​អ៊ីស្រា‌អែល​ប្រាប់​គេ​ឲ្យ​ទូល​ព្រះ‌បាទ​បេនហា‌ដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 20