គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 20:12-17 Khmer Standard Version (KHSV)

12. ព្រះ‌បាទ​បេនហា‌ដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​សោយ​សុរា​ជា​មួយ​ស្ដេច​សម្ពន្ធ‌មិត្ត នៅ​ក្នុង​ពន្លា។ ស្ដេច​បញ្ជា​ពល​ទាហាន​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀប‌ចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទីក្រុង។

13. ពេល​នោះ មាន​ព្យាការី​ម្នាក់​ចូល​មក​គាល់​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល ដោយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

14. ព្រះ‌បាទ​អហាប់​សួរ​ថា៖ «តើ​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ តាម​រយៈ​នរណា?»។ ព្យាការី​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តាម​រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស​រើស»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ព្យាការី​ឆ្លើយ​ថា៖ «ព្រះ‌ករុណា!»។

15. ព្រះ‌បាទ​អហាប់​យាង​ត្រួត​ពល​សេនា‌ជន​របស់​ពួក​ចៅហ្វាយ​ខេត្ត ឃើញ​មាន​ចំនួន​ពីរ​រយ​សាម‌សិប​ពីរ​នាក់។ បន្ទាប់​មក ស្ដេច​ត្រួត​ពល​ទ័ព​អ៊ីស្រា‌អែល ឃើញ​មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​ពាន់​នាក់។

16. អ៊ីស្រា‌អែល​លើក​ទ័ព​ចេញ​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់។ ពេល​នោះ ព្រះ‌បាទ​បេនហា‌ដាដ​កំពុង​សោយ​សុរា​ស្រវឹង ជា​មួយ​ស្ដេច​សម្ពន្ធ‌មិត្ត​ទាំង​សាម‌សិប‌ពីរ​អង្គ​ទៀត នៅ​ក្នុង​ពន្លា។

17. ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ព្រះ‌បាទ​បេនហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ថ្វាយ​ស្ដេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទីក្រុង​សាម៉ារី»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 20