គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 20:1-6 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ប្រមូល​កង‌ទ័ព​ទាំង​មូល ហើយ​មាន​ស្ដេច​សម្ពន្ធ‌មិត្ត​សាម‌សិប​ពីរ​អង្គ ព្រម​ទាំង​កង‌ពល​សេះ និង​រទេះ​ចំបាំង រួម​ជា​មួយ​ផង លើក​គ្នា​មក​ឡោម‌ព័ទ្ធ និង​វាយ​លុក​ក្រុង​សាម៉ារី។

2. ស្ដេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល ដូច​ត​ទៅ៖

3. ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ថា៖ «មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ព្រះ‌ករុណា សុទ្ធ​តែ​ជា​របស់​យើង»។

4. ស្ដេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​ទូលបង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​មាន សុទ្ធ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន»។

5. អ្នក​នាំ​សារ​មក​គាល់​ព្រះ‌បាទ​អហាប់​ជា​ថ្មី ទូល​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ព្រះ‌ករុណា​មក​ឲ្យ​យើង។

6. ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ចាត់​អ្នក​បម្រើ​ឲ្យ​មក​ជួប​ព្រះ‌ករុណា ពួក​គេ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដំណាក់​ព្រះ‌ករុណា និង​ក្នុង​ផ្ទះ​សម្បែង​របស់​រាជ​បម្រើ គឺ​ពួក​គេ​ប្រមូល​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ស្រឡាញ់​ពេញ​ចិត្ត»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 20