គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 2:5-9 Khmer Standard Version (KHSV)

5. បុត្រ​ដឹង​ស្រាប់​ហើយ​នូវ​អំពើ​ដែល​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា ដោយ​ធ្វើ​ឃាត​មេ‌ទ័ព​ពីរ​រូប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ។ ក្នុង​ពេល​ដែល​ស្រុក​កំពុង​តែ​សុខ‌សាន្ត‌ត្រាណ លោក​យ៉ូអាប់​បាន​បង្ហូរ​ឈាម​ដូច​ពេល​មាន​សង្គ្រាម។ ដូច្នេះ លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​ដែល​ប្រឡាក់​ជាប់​ខ្សែ​ក្រវាត់ និង​ស្បែក​ជើង​របស់​លោក។

6. ចូរ​ប្រព្រឹត្ត​ចំពោះ​លោក​យ៉ូអាប់​ដោយ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​បុត្រ មិន​ត្រូវ​ទុក​ឲ្យ​លោក​ស្លាប់​ដោយ​សុខ‌សាន្ត ព្រោះ​តែ​ចាស់​ជរា​ឡើយ។

7. ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ ដោយ​សប្បុរស ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​បុត្រ ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់‌សា‌ឡុម ជា​បង​របស់​បុត្រ នោះ​ពួក​គេ​បាន​មក​ជួយ​គាំទ្រ​បិតា។

8. ចូរ​កុំ​ភ្លេច​លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​កេរ៉ា ជា​អ្នក​ភូមិ​បា‌ហ៊ូ‌រីម ក្នុង​ទឹក​ដី​បេន‌យ៉ាមីន គេ​បាន​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​បិតា នៅ​ពេល​បិតា​ភៀស​ខ្លួន​ទៅ​ដល់​ម៉ាហា‌ណែម។ ប៉ុន្តែ ពេល​បិតា​ត្រឡប់​មក​វិញ គេ​បាន​មក​ទទួល​បិតា​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ បិតា​បាន​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ថា មិន​សម្លាប់​គេ​ដោយ​មុខ​ដាវ​ឡើយ។

9. ឥឡូវ​នេះ កុំ​លើក‌លែង​ទោស​ឲ្យ​គេ​ឡើយ។ បុត្រ​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ដូច្នេះ បុត្រ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​គេ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 2