គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 2:36-42 Khmer Standard Version (KHSV)

36. ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «លោក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។

37. តោង​ដឹង​ថា​ថ្ងៃ​ណា​មួយ ប្រសិន​បើ​លោក​ហ៊ាន​ឈាន​ជើង​ចេញ​ពី​ក្រុង​នេះ​ឆ្លង​កាត់​ជ្រោះ​កេដ្រូន នោះ​លោក​មុខ​ជា​ស្លាប់ ហើយ​លោក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចំពោះ​ការ​ស្លាប់​នេះ»។

38. លោក​ស៊ី‌ម៉ៃ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នឹង​ធ្វើ​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។

39. បី​ឆ្នាំ​ក្រោយ​មក មាន​បាវ​បម្រើ​ពីរ​នាក់​របស់​លោក​ស៊ី‌ម៉ៃ រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អគីស ជា​បុត្រ​របស់​ស្ដេច​ម៉ាកា នៅ​ក្រុង​កាថ។ មាន​គេ​ប្រាប់​លោក​ស៊ី‌ម៉ៃ​ថា បាវ​បម្រើ​របស់​គាត់​រត់​ទៅ​នៅ​ក្រុង​កាថ។

40. លោក​ស៊ី‌ម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ លោក​ទាម‌ទារ​យក​បាវ​បម្រើ​ពី​ស្ដេច​អគីស នាំ​ត្រឡប់​មក​វិញ។

41. មាន​គេ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា លោក​ស៊ី‌ម៉ៃ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាថ រួច​ត្រឡប់​មក​វិញ។

42. ព្រះ‌រាជា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឲ្យ​លោក​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់ ហើយ​យើង​បាន​បញ្ជាក់​ប្រាប់​លោក​ថា ប្រសិន​បើ​ថ្ងៃ​ណា​មួយ​លោក​ចាក​ចេញ​ពី​ទីក្រុង ទៅ​ណា​មក​ណា លោក​មុខ​ជា​ស្លាប់​ពុំ‌ខាន។ លោក​បាន​ឆ្លើយ​មក​យើង​ថា លោក​យល់​ព្រម​ធ្វើ​តាម។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 2