គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 17:16-24 Khmer Standard Version (KHSV)

16. គឺ​ម្សៅ​មិន​ចេះ​រលស់​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលស់​ពី​ដប ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​អេលីយ៉ា។

17. ក្រោយ​ហេតុ‌ការណ៍​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេ‌ម៉ាយ ជា​ម្ចាស់​ផ្ទះ ធ្លាក់​ខ្លួន​ឈឺ ហើយ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅៗ​រហូត​ដល់​ផុត​ដង្ហើម។

18. ស្ត្រី​ជា​ម្ដាយ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំឭក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។

19. លោក​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​ឲ្យ​ខ្ញុំ»។ លោក​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​បន្ទប់​ដែល​លោក​ស្នាក់​នៅ រួច​ផ្ដេក​វា​លើ​គ្រែ​របស់​លោក។

20. បន្ទាប់​មក លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! ស្ត្រី​មេម៉ាយ​នេះ​បាន​ទទួល​ទូលបង្គំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ព្រះ‌អង្គ​ពិត​ជា​ចង់​ឲ្យ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្តោយ​ឲ្យ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។

21. លោក​ទ្រោប​លើ​ក្មេង​នោះ​បី​ដង ទាំង​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! សូម​ប្រោស​ប្រទាន​ឲ្យ​ក្មេង​នេះ​មាន​ដង្ហើម​ឡើង​វិញ​ផង!»។

22. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក​អេលីយ៉ា។ ក្មេង​នោះ​ក៏​មាន​ដង្ហើម​ឡើង​វិញ ហើយ​ដឹង​ខ្លួន។

23. លោក​អេលីយ៉ា​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​ឲ្យ​ម្ដាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។

24. ស្ត្រី​នោះ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន ហើយ​សេចក្ដី​ដែល​លោក​ថ្លែង​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 17