គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 16:30-34 Khmer Standard Version (KHSV)

30. ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ លើស​ស្ដេច​មុនៗ​ទៅ​ទៀត។

31. ស្ដេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។

32. ស្ដេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្ដេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។

33. ព្រះ‌បាទ​អហាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេ‌រ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​ពី​ស្ដេច​អ៊ីស្រា‌អែល​មុនៗ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។

34. នៅ​ជំនាន់​នោះ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេត‌អែល សង់​កំពែង​ក្រុង​យេរីខូ​ឡើង​វិញ។ កាល​គាត់​ចាក់​គ្រឹះ នោះ​អប៊ី‌រ៉ាម​ជា​កូន​ប្រុស​ច្បង​ក៏​ស្លាប់ ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 16