គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 16:26-32 Khmer Standard Version (KHSV)

26. ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្ដេច​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ ដោយ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដ៏​ឥត​បាន​ការ។

27. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អូមរី គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

28. កាល​ព្រះ‌បាទ​អូមរី​សោយ​ទិវង្គត​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ព្រះ‌បាទ​អហាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

29. នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។

30. ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ លើស​ស្ដេច​មុនៗ​ទៅ​ទៀត។

31. ស្ដេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។

32. ស្ដេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្ដេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 16