គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 16:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្រះ‌បាទ​បាសា តាម​រយៈ​ព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី​ថា៖

2. «យើង​បាន​លើក​អ្នក​ពី​ធូលី​ដី ហើយ​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ ប៉ុន្តែ អ្នក​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​យើង​ខឹង។

3. ហេតុ​នេះ យើង​នឹង​លុប​បំបាត់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​ចោល។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត​ដែរ។

4. កូន​ចៅ​របស់​បាសា​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី»។

5. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​បាសា គឺ​អ្វីៗ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

6. កាល​ព្រះ‌បាទ​បាសា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​ធើសា។ ព្រះ‌បាទ​អេឡា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

7. ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​បាសា ព្រម​ទាំង​រាជ‌វង្ស តាម​រយៈ​ព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី​ដែរ ព្រោះ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​បាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ដែរ។ មួយ​វិញ​ទៀត ស្ដេច​បាន​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 16