គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 13:10-17 Khmer Standard Version (KHSV)

10. បន្ទាប់​មក អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​លោក​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​លោក​មក​បេត‌អែល​នោះ​ឡើយ។

11. គ្រា​នោះ មាន​ព្យាការី​ចាស់​មួយ​រូប​រស់​នៅ​បេត‌អែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​នៅ​បេត‌អែល និង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ទូល​ព្រះ‌រាជា នៅ​ថ្ងៃ​នោះ។

12. ឪពុក​សួរ​កូន​ថា៖ «តើ​លោក​ចាក​ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​ឪពុក​ពី​ផ្លូវ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិល​ត្រឡប់​ពី​ស្រុក​យូដា​ទៅ​វិញ។

13. ពេល​នោះ ឪពុក​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។

14. គាត់​ចេញ​ទៅ​តាម​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

15. គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​ខ្ញុំ​សិន»។

16. លោក​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ

17. ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 13