គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 13:1-6 Khmer Standard Version (KHSV)

1. មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ លោក​មក​ដល់​បេត‌អែល នៅ​ពេល​ព្រះ‌បាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។

2. លោក​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​មាន​កូន​ប្រុស​មួយ​រូប​កើត​មក កូន​នោះ​មាន​ឈ្មោះ​ថា យ៉ូសៀស។ យ៉ូសៀស​នឹង​យក​ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​មក​បូជា នៅ​លើ​អាសនៈ គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។

3. នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​ទៀត​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​បញ្ជាក់​ថា ព្រះ‌អង្គ​ពិត​ជា​មាន​ព្រះ‌បន្ទូល​មែន គឺ​អាសនៈ​នឹង​ត្រូវ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​នឹង​ធ្លាក់​ខ្ចាត់‌ខ្ចាយ​ដែរ»។

4. ពេល​ព្រះ‌បាទ​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ស្រែក​ប្រឆាំង​នឹង​អាសនៈ នៅ​បេត‌អែល ទ្រង់​ក៏​លាត​ព្រះ‌ហស្ដ​ពី​លើ​អាសនៈ រួច​បញ្ជា​ថា៖ «ចូរ​ចាប់​ជន​នេះ​ទៅ!»។ ពេល​នោះ ព្រះ‌ហស្ដ​ដែល​ស្ដេច​លើក​ចង្អុល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ក៏​ស្ពឹក​កំរើក​លែង​រួច។

5. អាសនៈ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សម្គាល់​ដែល​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ប្រកាស ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លោក​ជួយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កំរើក​វិញ​បាន»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល‌អង្វរ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ដ​របស់​ស្ដេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 13