គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 12:1-7 Khmer Standard Version (KHSV)

1. សម្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្ដេច​ជា​ព្រះ‌មហា‌ក្សត្រ។

2. កាល​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ។ លោក​យេរ៉ូ‌បោម​បាន​រត់​ភៀស​ខ្លួន​ពី​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប។

3. ពេល​នោះ គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូ‌បោម​មក​ដែរ។ លោក​យេរ៉ូ‌បោម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ហើយ​ទូល​ព្រះ‌បាទ​រេហូ‌បោម​ថា៖

4. «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា‌មេត្តា​សម្រាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។

5. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក‌ចេញ​ទៅ។

6. ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ទ្រង់​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។

7. អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​បម្រើ​ប្រជា‌ជន បើ​ព្រះ‌ករុណា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហើយ​ឆ្លើយ​ទៅ​គេ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 12