ពេលព្រះ‌បាទសាឡូម៉ូនមានព្រះ‌ជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះ‌ហឫទ័យស្ដេចឲ្យទៅគោរពព្រះដទៃ។ ព្រះ‌បាទសាឡូម៉ូនលែងស្រឡាញ់ព្រះ‌អម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះ‌បាទដាវីឌជាបិតាទៀតហើយ។