គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 11:34-43 Khmer Standard Version (KHSV)

34. យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​សាឡូម៉ូន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ ដែល​យើង​បាន​ជ្រើស​រើស ព្រោះ​ដាវីឌ​បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង។

35. យើង​នឹង​ដក​អាណា‌ចក្រ​ពី​កូន​របស់​សាឡូម៉ូន ហើយ​ប្រគល់​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។

36. រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។

37. រីឯ​អ្នក​វិញ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល អ្នក​នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។

38. ប្រសិន​បើ​អ្នក​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង ដោយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ប្រព្រឹត្ត​នោះ យើង​នឹង​នៅ​ជា​មួយ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ពូជ‌ពង្ស​គ្រង​រាជ្យ​ជា​ដរាប ដូច​យើង​បាន​ធ្វើ​ចំពោះ​ដាវីឌ​ដែរ ហើយ​យើង​នឹង​ប្រគល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដល់​អ្នក។

39. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​ត្រូវ​អាម៉ាស់ តែ​មិន​មែន​រហូត​ទេ”»។

40. ព្រះ‌បាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូ‌បោម លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត។

41. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «រាជ​កិច្ច​របស់​ព្រះ‌បាទ​សាឡូម៉ូន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​ស្ដេច។

42. ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

43. កាល​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​បិតា។ ព្រះ‌បាទ​រេហូ‌បោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 11