គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 11:1-3 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ស្ត្រី​សាសន៍​ដទៃ​ជា​ច្រើន​រូប។ ក្រៅ​ពី​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ស្ដេច​មាន​មហេសី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត។

2. មហេសី​ទាំង​នោះ​មាន​ដើម​កំណើត​ពី​ប្រជា‌ជាតិ ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ទាំង​នោះ​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​គោរព​ព្រះ​របស់​គេ​ជា​មិន​ខាន»។ ព្រះ‌បាទ​សាឡូម៉ូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នោះ ដោយ‌សារ​តែ​សេចក្ដី​ស្នេហា។

3. ព្រះ‌បាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្ដេច​សាសន៍​ដទៃ ចំនួន​ប្រាំ‌ពីរ​រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្ដេច បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ចេញ​ពី​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 11