គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 10:26-29 Khmer Standard Version (KHSV)

26. ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្ដេច​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្ដេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។

27. ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដែល​ដុះ​នៅ​តាម​វាល​ទំនាប។

28. ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

29. រទេះ​មួយ​មក​ពី​ស្រុក​អេស៊ីប​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ ទៅ​លក់​ថ្វាយ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្ដេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 10