គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 9:12-15 Khmer Standard Version (KHSV)

12. ដូច្នេះ មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ដទៃ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​បាន​សុខ និង​ចម្រុង‌ចម្រើន​ក្ដី កុំ​រវី‌រវល់​នឹង​ពួក​គេ​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​បរិភោគ​ភោគ‌ផល​ដ៏​ល្អៗ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទុក​ទឹក​ដី​នេះ​ជា​កេរ‌មត៌ក ឲ្យ​កូន​ចៅ​របស់​អ្នក​រហូត​ត​រៀង​ទៅ”។

13. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​បែប​នេះ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់​របស់​យើង​ខ្ញុំ។ ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ឲ្យ​សម​នឹង​កំហុស​របស់​យើង​ខ្ញុំ​ឡើយ គឺ​ព្រះ‌អង្គ​បាន​ទុក​ឲ្យ​ពួក​យើង​ខ្ញុំ​មួយ​ចំនួន​នៅ​សេស‌សល់។

14. យើង​ខ្ញុំ​ពុំ​អាច​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដោយ​ទៅ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ទៀត​ទេ។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អង្គ​មុខ​ជា​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​យើង​ខ្ញុំ រហូត​បំផ្លាញ​យើង​ខ្ញុំ​ឲ្យ​វិនាស​សូន្យ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​ឡើយ។

15. បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​សេស‌សល់។ យើង​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ទាំង​មាន​បាប។ ធម្មតា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ មិន​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បាន​ឡើយ»។

សូមអានជំពូកពេញលេញ អែសរ៉ា 9