គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 9:1-5 Khmer Standard Version (KHSV)

1. ក្រោយ​ពី​នោះ​មក ពួក​មេ​ដឹក​នាំ​មក​ប្រាប់​ខ្ញុំ​ថា “ប្រជា‌ជន​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា ដែល​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច​សាសន៍​ទាំង​នោះ​ដែរ គឺ​មាន​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អេស៊ីប និង​ជន‌ជាតិ​អាម៉ូរី។

2. ពួក​គេ និង​កូន​ប្រុស​របស់​គេ បាន​យក​កូន​ស្រី​របស់​ជន‌ជាតិ​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដ៏‌វិសុទ្ធ លាយ​ជា​មួយ​ជាតិ​សាសន៍​នៅ​ក្នុង​ស្រុក​នោះ។ ពួក​មេ​ដឹក​នាំ និង​ពួក​គ្រប់‌គ្រង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​មុន​គេ”។

3. ពេល​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ហែក​អាវ​ធំ និង​សម្លៀក‌បំពាក់​របស់​ខ្ញុំ ខ្ញុំ​បោច​សក់ និង​បោច​ពុក​ចង្កា​ខ្លួន​ឯង ហើយ​អង្គុយ​កើត​ទុក្ខ។

4. អស់​អ្នក​ដែល​ខ្លាច​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​ទោស​ជន‌ជាតិ​យូដា​ជាប់​ជា​ឈ្លើយ ដែល​ត្រឡប់​មក​វិញ ហើយ​ប្រព្រឹត្ត​អំពើ​ក្បត់​បែប​នេះ ក៏​នាំ​គ្នា​មក​អង្គុយ​ជុំ‌វិញ​ខ្ញុំ​ដែរ។ ខ្ញុំ​អង្គុយ​បែប​នេះ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច។

5. លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ

សូមអានជំពូកពេញលេញ អែសរ៉ា 9