គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 8:1-15 Khmer Standard Version (KHSV)

1. «នេះ​ជា​បញ្ជី​រាយ​នាម​មេ​ក្រុម​គ្រួសារ ដែល​វិល​ត្រឡប់​ពី​ស្រុក​បាប៊ី‌ឡូន​មក​ជា​មួយ​ខ្ញុំ ក្នុង​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស:

2. ក្នុង​អំបូរ​ភីនេ‌ហាស​មាន​លោក​គើ‌សុន។ ក្នុង​អំបូរ​អ៊ីថា‌ម៉ារ​មាន​លោក​ដានី‌យ៉ែល។ ក្នុង​អំបូរ​ដាវីឌ​មាន​លោក​ហាធូស។

3. ក្នុង​អំបូរ​សេកា‌នា និង​អំបូរ​ប៉ារ៉ូស មាន​លោក​សាកា‌រី ហើយ​មាន​មនុស្ស​ប្រុស ១៥០ នាក់​នៅ​ជា​មួយ​លោក។

4. ក្នុង​អំបូរ​ផាហាត់-‌ម៉ូអាប់ មាន​លោក​អេលី‌យ៉ូណៃ ជា​កូន​របស់​លោក​សេរ៉ា‌ហ៊ា ហើយ​មាន​មនុស្ស​ប្រុស ២០០ នាក់​នៅ​ជា​មួយ​លោក។

5. ក្នុង​អំបូរ​សាទូ​មាន​លោក​សេកា‌នា ជា​កូន​របស់​លោក​យ៉ាហា‌សៀល ហើយ​មាន​មនុស្ស​ប្រុស ៣០០ នាក់ នៅ​ជា​មួយ​លោក។

6. ក្នុង​អំបូរ​អេឌីន​មាន​លោក​អេបេដ ជា​កូន​របស់​លោក​យ៉ូណា‌ថាន ហើយ​មាន​មនុស្ស​ប្រុស ៥០ នាក់​នៅ​ជា​មួយ​លោក។

7. ក្នុង​អំបូរ​អេឡាំ​មាន​លោក​យេសា‌យ៉ា ជា​កូន​របស់​លោក​អថា‌លា ហើយ​មាន​មនុស្ស​ប្រុស ៧០​នាក់​នៅ​ជា​មួយ​លោក។

8. ក្នុង​អំបូរ​សេផា‌ធា​មាន​លោក​សេបា‌ឌា ជា​កូន​របស់​លោក​មីកែល ហើយ​មាន​មនុស្ស​ប្រុស ៨០ នាក់​នៅ​ជា​មួយ​លោក។

9. ក្នុង​អំបូរ​យ៉ូអាប់​មាន​លោក​អូបា‌ឌា ជា​កូន​របស់​លោក​យេហ៊ី‌អែល ហើយ​មាន​មនុស្ស​ប្រុស ២១៨​នាក់​នៅ​ជា​មួយ​លោក។

10. ក្នុង​អំបូរ​បានី​មាន​លោក​សឡូ‌មីត ជា​កូន​របស់​យ៉ូ‌សិភា ហើយ​មាន​មនុស្ស​ប្រុស ១៦០ នាក់​នៅ​ជា​មួយ​លោក។

11. ក្នុង​អំបូរ​បេបៃ​មាន​លោក​សាកា‌រី ជា​កូន​របស់​លោក​បេបៃ ហើយ​មាន​មនុស្ស​ប្រុស​២៨​នាក់ នៅ​ជា​មួយ​លោក។

12. ក្នុង​អំបូរ​អាស‌កាដ​មាន​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ហាកា‌ថាន ហើយ​មាន​មនុស្ស ១១០ នាក់​នៅ​ជា​មួយ​លោក។

13. ក្នុង​អំបូរ​អដូ‌នីកាំ​មាន​លោក​អេលី‌ផាលេត លោក​យីអែល និង​លោក​សេម៉ាយ៉ា​ដែល​ក្មេង​ជាង​គេ ហើយ​មាន​មនុស្ស​ប្រុស ៦០ នាក់​នៅ​ជា​មួយ។

14. ក្នុង​អំបូរ​ប៊ីក‌វ៉ាយ​មាន​លោក​អ៊ូថាយ និង​លោក​សាប៊ូឌ ហើយ​មាន​មនុស្ស​ប្រុស ៧០ នាក់​នៅ​ជា​មួយ​លោក»។

15. «ខ្ញុំ​បាន​ប្រមូល​បណ្ដា‌ជន​ទាំង​នោះ នៅ​ជិត​ព្រែក​ដែល​ហូរ​ឆ្ពោះ​ទៅ​ស្រុក​អាហា‌វ៉ា ហើយ​យើង​បោះ​ជំរំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​តែ​ប្រជា‌ជន និង​ក្រុម​បូជា‌ចារ្យ គឺ​ពុំ​ឃើញ​មាន​ក្រុម​លេវី​ទេ។

សូមអានជំពូកពេញលេញ អែសរ៉ា 8