គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 7:1-6 Khmer Standard Version (KHSV)

1. ក្រោយ​មក ក្នុង​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស មាន​បូជា‌ចារ្យ​មួយ​រូប ឈ្មោះ​អែសរ៉ា ជា​កូន​របស់​លោក​សេរ៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌រា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា

2. ជា​កូន​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​សាដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប

3. ជា​កូន​របស់​លោក​អម៉ា‌រា ជា​កូន​របស់​លោក​អសា‌រា ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត

4. ជា​កូន​របស់​លោក​សេរ៉ា‌ហ៊ា ជា​កូន​របស់​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​ប៊ូកគី

5. ជា​កូន​របស់​លោក​អប៊ី‌សួរ ជា​កូន​របស់​លោក​ភីនេ‌ហាស ជា​កូន​របស់​អេ‌ឡា‌សារ ជា​កូន​របស់​មហា‌បូជា‌ចារ្យ​អើរ៉ុន។

6. លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក​ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។

សូមអានជំពូកពេញលេញ អែសរ៉ា 7