គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 6:17-22 Khmer Standard Version (KHSV)

17. ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នេះ ពួក​គេ​យក​គោ​បា​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន​រយ​ក្បាល មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ គេ​ក៏​បាន​ថ្វាយ​ពពែ​ឈ្មោល​ដប់‌ពីរ​ក្បាល តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

18. គេ​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខ‌ងារ ដែល​ពួក​គេ​បំពេញ​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

19. អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។

20. ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ពួក​គេ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ពួក​គេ​អារ-ក​កូន​ចៀម​នៃ​ពិធី​បុណ្យ​ចម្លង សម្រាប់​ប្រជា‌ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ សម្រាប់​ក្រុម​បូជា‌ចារ្យ ជា​បង‌ប្អូន និង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។

21. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ នាំ​គ្នា​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​រួម​ជា​មួយ​អស់​អ្នក ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​ភាព​សៅ‌ហ្មង*​របស់​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​វិញ។

22. ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ គឺ​ព្រះ‌អង្គ​ដូរ​ព្រះ‌ហឫទ័យ​របស់​ព្រះចៅ​អធិ‌រាជ ឲ្យ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ អែសរ៉ា 6