គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 6:14-16 Khmer Standard Version (KHSV)

14. ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា​បន្ត​ការ​សាង​សង់​ព្រះ‌វិហារ​ដោយ​ជោគ‌ជ័យ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​ហាកាយ និង​ព្យាការី​សាកា‌រី ជា​កូន​របស់​លោក​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បង្ហើយ​ការ​សាង​សង់​ព្រះ‌វិហារ ស្រប​តាម​បញ្ជា​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល និង​ស្រប​តាម​រាជ‌ក្រឹត្យ​របស់​ព្រះចៅ​ស៊ីរូស ព្រះចៅ​ដារី‌យូស និង​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស។

15. គេ​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យូស។

16. ជន‌ជាតិ​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដោយ​អំណរ។

សូមអានជំពូកពេញលេញ អែសរ៉ា 6