គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 9:1-5 Khmer Standard Version (KHSV)

1. បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ខ្លាំងៗ​ថា៖ «អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ទោស​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​នាំ​គ្នា​កាន់​អាវុធ​សម្រាប់​ប្រល័យ​ជីវិត​ចូល​មក!»។

2. ពេល​នោះ ខ្ញុំ​ឃើញ​មាន​មនុស្ស​ប្រាំ​មួយ​នាក់​ចូល​តាម​ទ្វារ​កំពែង​ខាង​ជើង ម្នាក់ៗ​កាន់​អាវុធ​សម្រាប់​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​បុរស​ម្នាក់​ពាក់​អាវ​ទេស‌ឯក​សុទ្ធ ស្ពាយ​ប្រដាប់‌ប្រដា​សរសេរ​នៅ​ចង្កេះ​ផង។ ពួក​គេ​ចូល​មក​ឈរ​នៅ​ខាង​មុខ​អាសនៈ​លង្ហិន។

3. ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ស្ថិត​នៅ​លើ​ចេរូ‌ប៊ីន* ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ព្រះ‌ដំណាក់។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ​នោះ​មក

4. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។

5. បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ឯ​ទៀតៗ​ថា៖ «ចូរ​ដើរ​តាម​ក្រោយ​គាត់ ហើយ​ប្រហារ​អ្នក​ក្រុង​នេះ​ទៅ កុំ​អាណិត​មេត្តា និង​ត្រា​ប្រណី​ពួក​គេ​ឡើយ!

សូមអានជំពូកពេញលេញ អេសេ‌គាល 9