គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 7:19-27 Khmer Standard Version (KHSV)

19. ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវមាស​របស់​គេ​ក៏​អស់​តម្លៃ។នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេឲ្យ​រួច​ខ្លួន​ឡើយ។ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះទៅ​ទិញ​អ្វី​មក​ចំអែត​ក្រពះ​បាន​ដែរដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុនាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។

20. គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួតពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូនធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យគ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។

21. យើង​នឹង​បណ្ដោយ​ឲ្យ​សាសន៍​ដទៃរឹប​អូស​យក​គ្រឿង​អលង្ការ​ទាំង​នោះហើយ​ឲ្យ​ពួក​ចោរ​ប្លន់​យក​ជា​របស់​ជយ‌ភ័ណ្ឌព្រម​ទាំង​ប្រមាថ​រូប​ព្រះ​ធ្វើ​ពីគ្រឿង​អលង្ការ​ទាំង​នោះ​ទៀត​ផង។

22. ទោះ​បី​មាន​ចោរ​ប្លន់ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្ដីក៏​យើង​មិន​រវី‌រវល់​ដែរ។

23. «ចូរ​រៀបចំ​ច្រវាក់ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។

24. យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុតឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេយើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែហើយ​ខ្មាំង​នឹង​ប្រមាថ​ទី‌សក្ការៈ​របស់​ពួក​គេ។

25. ភយន្ត‌រាយ​មក​ដល់​ហើយ!ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខតែ​គ្មាន​សេចក្ដី​សុខ​ឡើយ!

26. មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នាដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី*ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេហើយ​ពួក​ព្រឹទ្ធា‌ចារ្យ*ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។

27. ស្ដេច​កាន់​ទុក្ខ មេ​ដឹក​នាំ​អស់​សង្ឃឹមប្រជា‌ជន​នៅ​ក្នុង​ស្រុក​បាក់​ទឹក​ចិត្ត។យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេតាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្តយើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេតាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​ផ្ទាល់។ពេល​នោះ ពួក​គេ​នឹង​ដឹង​ថាយើង​ជា​ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ អេសេ‌គាល 7