គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 7:12-27 Khmer Standard Version (KHSV)

12. ពេល​កំណត់​មក​ដល់​ហើយ ថ្ងៃ​កំណត់​ក៏​មក​ដល់​ដែរ! អ្នក​ទិញ​មិន​ត្រូវ​អរ​សប្បាយ អ្នក​លក់​មិន​ត្រូវ​សោក​សង្រេង ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់!

13. អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជា‌ជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។

14. សំឡេង​ត្រែ​លាន់​ឮ​ឡើង គ្រប់ៗ​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ចេញ​ទៅ​ច្បាំង​ទេ ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់!

15. ខាង​ក្រៅ មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។

16. អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

17. ពួក​គេ​អស់​កម្លាំង ទន់​ដៃ​ទន់​ជើង។

18. ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។

19. ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវមាស​របស់​គេ​ក៏​អស់​តម្លៃ។នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេឲ្យ​រួច​ខ្លួន​ឡើយ។ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះទៅ​ទិញ​អ្វី​មក​ចំអែត​ក្រពះ​បាន​ដែរដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុនាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។

20. គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួតពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូនធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យគ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។

21. យើង​នឹង​បណ្ដោយ​ឲ្យ​សាសន៍​ដទៃរឹប​អូស​យក​គ្រឿង​អលង្ការ​ទាំង​នោះហើយ​ឲ្យ​ពួក​ចោរ​ប្លន់​យក​ជា​របស់​ជយ‌ភ័ណ្ឌព្រម​ទាំង​ប្រមាថ​រូប​ព្រះ​ធ្វើ​ពីគ្រឿង​អលង្ការ​ទាំង​នោះ​ទៀត​ផង។

22. ទោះ​បី​មាន​ចោរ​ប្លន់ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្ដីក៏​យើង​មិន​រវី‌រវល់​ដែរ។

23. «ចូរ​រៀបចំ​ច្រវាក់ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។

24. យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុតឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេយើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែហើយ​ខ្មាំង​នឹង​ប្រមាថ​ទី‌សក្ការៈ​របស់​ពួក​គេ។

25. ភយន្ត‌រាយ​មក​ដល់​ហើយ!ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខតែ​គ្មាន​សេចក្ដី​សុខ​ឡើយ!

26. មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នាដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី*ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេហើយ​ពួក​ព្រឹទ្ធា‌ចារ្យ*ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។

27. ស្ដេច​កាន់​ទុក្ខ មេ​ដឹក​នាំ​អស់​សង្ឃឹមប្រជា‌ជន​នៅ​ក្នុង​ស្រុក​បាក់​ទឹក​ចិត្ត។យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេតាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្តយើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេតាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​ផ្ទាល់។ពេល​នោះ ពួក​គេ​នឹង​ដឹង​ថាយើង​ជា​ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ អេសេ‌គាល 7