គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 6:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​យើង​ឲ្យ​គេ​ស្ដាប់។

3. ចូរ​ពោល​ថា: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ភ្នំ​តូច​ធំ ព្រម​ទាំង​ជ្រោះ និង​ជ្រលង​ភ្នំ​ទាំង​អស់​ដូច​ត​ទៅ “យើង​មក​ដល់​ហើយ យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​អ្នក​រាល់​គ្នា។

4. អាសនៈ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ ហើយ​កន្លែង​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​បាក់​បែក​អស់​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មួយ​ចំនួន​ធំ ដួល​ស្លាប់​នៅ​មុខ​ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ។

5. យើង​នឹង​យក​សាក‌សព​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​នៅ​មុខ​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន ហើយ​យើង​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រាល់​គ្នា នៅ​រាយ‌ប៉ាយ​ជុំ‌វិញ​អាសនៈ​របស់​អ្នក​រាល់​គ្នា។

6. គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ហិន‌ហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។

7. មាន​ប្រជា‌ជន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

សូមអានជំពូកពេញលេញ អេសេ‌គាល 6