គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 5:8-12 Khmer Standard Version (KHSV)

8. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌ជា‌អម្ចាស់ប្រាប់​ថា យើង​ក៏​ប្រឆាំង​នឹង​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ។

9. យើង​នឹង​ធ្វើ​ទោស​អ្នក ព្រោះ​អ្នក​បាន​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន យើង​នឹង​ដាក់​ទោស​អ្នក តាម​របៀប​ដែល​យើង​មិន​ធ្លាប់​ប្រើ​ពី​មុន ហើយ​ជា​របៀប​ដែល​យើង​មិន​ប្រើ​នៅ​ពេល​ខាង​មុខ​ទៀត​ដែរ

10. គឺ​ក្នុង​ក្រុង​នេះ ឪពុក​នឹង​ស៊ី​សាច់​កូន កូន​នឹង​ស៊ី​សាច់​ឪពុក។ យើង​នឹង​ដាក់​ទោស​អ្នក ហើយ​កំចាត់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ឲ្យ​ទៅ​នៅ​គ្រប់​ទិស‌ទី»។

11. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ! ដោយ​អ្នក​បាន​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​ដ៏​ចង្រៃ មក​ដាក់​នៅ​ក្នុង​ទី‌សក្ការៈ​របស់​យើង ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង យើង​នឹង​ដក​ប្រជា‌ជន​ចេញ​ពី​អ្នក យើង​នឹង​មិន​អាណិត​មេត្តា​អ្នក​ទេ ហើយ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដោយ​ឥត​ត្រា​ប្រណី​ឡើយ។

12. ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។

សូមអានជំពូកពេញលេញ អេសេ‌គាល 5