គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 47:6-14 Khmer Standard Version (KHSV)

6. លោក​ប្រាប់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?» លោក​ក៏​នាំ​ខ្ញុំ​ទៅ​មាត់​ស្ទឹង​វិញ។

7. កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។

8. លោក​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។

9. ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។

10. ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក‌លែម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។

11. រីឯ​ទឹក​នៅ​តាម​ព្រៃ​ល្បប់ និង​ព្រៃ​រនាម​ជាប់​នឹង​សមុទ្រ​នោះ នៅ​តែ​ប្រៃ​ដដែល ព្រោះ​ជា​កន្លែង​បម្រុង​ទុក​សម្រាប់​ធ្វើ​អំបិល។

12. នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទី‌សក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។

13. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ: កូន​ចៅ​យ៉ូសែប​ទទួល​ពីរ​ចំណែក។

14. ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ស្មើ គឺ​ស្រប​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ថា នឹង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ទឹក​ដី​នេះ​ត្រូវ​បាន​ជា​កេរ‌មត៌ក​របស់​អ្នក​រាល់​គ្នា។

សូមអានជំពូកពេញលេញ អេសេ‌គាល 47