គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 47:3-9 Khmer Standard Version (KHSV)

3. កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​លោក​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។

4. លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ហើយ​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក​ទឹក​ឡើង​ដល់​ត្រឹម​ក្បាល​ជង្គង់។ លោក​វាស់​មួយ​ពាន់​ហត្ថ​សា​ជា​ថ្មី​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​ទឹក លើក​នេះ​ទឹក​ឡើង​ដល់​ត្រឹម​ចង្កេះ។

5. លោក​វាស់​ថែម​មួយ​ពាន់​ហត្ថ​ទៀត ពេល​នោះ ទឹក​ហូរ​ខ្លាំង​ដូច​ទឹក​ស្ទឹង ខ្ញុំ​លុយ​លែង​កើត​ត្រូវ​តែ​ហែល ព្រោះ​ទឹក​ឡើង​ខ្លាំង​ពេក​ហើយ​ជ្រៅ​ផង។

6. លោក​ប្រាប់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?» លោក​ក៏​នាំ​ខ្ញុំ​ទៅ​មាត់​ស្ទឹង​វិញ។

7. កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។

8. លោក​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។

9. ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។

សូមអានជំពូកពេញលេញ អេសេ‌គាល 47