ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 47 Khmer Standard Version (KHSV)

ទឹក​ស្ទឹង​ហូរ​ចេញ​ពី​ព្រះ‌វិហារ

1. បុរស​នោះ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ព្រះ‌ដំណាក់​វិញ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ទឹក​ផុស​ចេញ​ពី​ក្រោម​មាត់​ទ្វារ ហូរ​ទៅ​ទិស​ខាង​កើត ព្រោះ​ព្រះ‌ដំណាក់​បែរ​មុខ​ទៅ​ខាង​កើត។ ទឹក​ហូរ​ចុះ​ទៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ កាត់​តាម​ខាង​ត្បូង​អាសនៈ។

2. បុរស​នោះ​នាំ​ខ្ញុំ​ចេញ​ពី​ទី‌លាន​តាម​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ដើរ​វាង​ព្រះ‌ដំណាក់ រហូត​ដល់​ខាង​ក្រៅ​ទ្វារ​ខាង​កើត។ នៅ​ទី​នោះ ទឹក​ក៏​ហូរ​ចេញ​ពី​ខាង​ស្ដាំ​មក​ដែរ។

3. កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​លោក​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។

4. លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ហើយ​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក​ទឹក​ឡើង​ដល់​ត្រឹម​ក្បាល​ជង្គង់។ លោក​វាស់​មួយ​ពាន់​ហត្ថ​សា​ជា​ថ្មី​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​ទឹក លើក​នេះ​ទឹក​ឡើង​ដល់​ត្រឹម​ចង្កេះ។

5. លោក​វាស់​ថែម​មួយ​ពាន់​ហត្ថ​ទៀត ពេល​នោះ ទឹក​ហូរ​ខ្លាំង​ដូច​ទឹក​ស្ទឹង ខ្ញុំ​លុយ​លែង​កើត​ត្រូវ​តែ​ហែល ព្រោះ​ទឹក​ឡើង​ខ្លាំង​ពេក​ហើយ​ជ្រៅ​ផង។

6. លោក​ប្រាប់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?» លោក​ក៏​នាំ​ខ្ញុំ​ទៅ​មាត់​ស្ទឹង​វិញ។

7. កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។

8. លោក​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។

9. ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។

10. ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក‌លែម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។

11. រីឯ​ទឹក​នៅ​តាម​ព្រៃ​ល្បប់ និង​ព្រៃ​រនាម​ជាប់​នឹង​សមុទ្រ​នោះ នៅ​តែ​ប្រៃ​ដដែល ព្រោះ​ជា​កន្លែង​បម្រុង​ទុក​សម្រាប់​ធ្វើ​អំបិល។

12. នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទី‌សក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។

ការ​បែង​ចែក​ទឹក​ដី​ស្រុក​អ៊ីស្រា‌អែល

13. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ: កូន​ចៅ​យ៉ូសែប​ទទួល​ពីរ​ចំណែក។

14. ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ស្មើ គឺ​ស្រប​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ថា នឹង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ទឹក​ដី​នេះ​ត្រូវ​បាន​ជា​កេរ‌មត៌ក​របស់​អ្នក​រាល់​គ្នា។

15. ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត

16. ហាម៉ាត់ បេរ៉ូ‌ថា ស៊ីប‌រ៉ែម ដែល​នៅ​ចន្លោះ​ព្រំ‌ដែន​ដាម៉ាស់ និង​ព្រំ‌ដែន​ហាម៉ាត់ ហាសា-‌ហាទី‌កុន នៅ​ព្រំ‌ដែន​ហារ៉ុន។

17. ដូច្នេះ ព្រំ‌ដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំ‌ប្រទល់​ស្រុក​ហា‌ម៉ាត់។

18. ព្រំ‌ដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស់ និង​កាឡាដ ព្រម​ទាំង​ស្រុក​អ៊ីស្រា‌អែល។ ព្រំ‌ដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។

19. ព្រំ‌ប្រទល់​ខាង​ត្បូង​លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ប្រភព​ទឹក​មេរី‌បា នៅ​វាល​រហោ‌ស្ថាន​កាដេស និង​រហូត​ដល់​ទឹក​អូ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌី‌ទែរ៉ាណេ។

20. ព្រំ‌ដែន​ខាង​លិច គឺ​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​គិត​ចាប់​តាំង​ពី​ព្រំ‌ប្រទល់​ខាង​ត្បូង រហូត​ទៅ​ដល់​ច្រក​ចូល​ហា‌ម៉ាត់។

21. ត្រូវ​ចែក​ទឹក​ដី​គ្នា​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

22. ត្រូវ​បែង​ចែក​ដី​នេះ​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ រីឯ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ ហើយ​បង្កើត​កូន​ចៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​រាប់​ជា​ម្ចាស់​ស្រុក​ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​ឲ្យ​គេ​ចាប់​ឆ្នោត​ទទួល​ដី​ជា​ចំណែក​មត៌ក ជា​មួយ​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

23. ដូច្នេះ ជន​បរទេស​ស្នាក់​ជា​មួយ​កុល‌សម្ព័ន្ធ​ណា ត្រូវ​ចែក​ដី​ឲ្យ​គេ​ក្នុង​កុល‌សម្ព័ន្ធ​នោះ ទុក​ជា​ចំណែក​មត៌ក​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។