គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 44:4-9 Khmer Standard Version (KHSV)

4. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង គឺ​ខាង​មុខ​ព្រះ‌ដំណាក់។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ នៅ​ពាស‌ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ស្ដី​អំពី​ច្បាប់ និង​ក្បួន​តម្រា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ចូរ​ពិនិត្យ​មើល​ច្រក​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់ និង​ទ្វារ​ទាំង​ប៉ុន្មាន​របស់​ទី‌សក្ការៈ។

6. បន្ទាប់​មក ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​បះ‌បោរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ!

7. ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង​ចូល​មក ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។

8. អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ‌ងារ​បម្រើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សាសន៍​ដទៃ​មក​បំពេញ​ការ‌ងារ​ក្នុង​ទី‌សក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​ឲ្យ​ជន​បរទេស ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដោយ។

សូមអានជំពូកពេញលេញ អេសេ‌គាល 44