គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 41:8-15 Khmer Standard Version (KHSV)

8. ខ្ញុំ​សង្កេត​មើល​ជុំ‌វិញ​ព្រះ‌ដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កំពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។

9. ជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​អម​មាន​កំរាស់​ប្រាំ​ហត្ថ។ រីឯ​ធ្លា​នៅ​ចន្លោះ​បន្ទប់​អម ដែល​នៅ​ជាប់​នឹង​ជញ្ជាំង

10. និង​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ទី‌សក្ការៈ មាន​ប្រវែង​ម្ភៃ​ហត្ថ។

11. បន្ទប់​អម​ទាំង​នោះ​មាន​ច្រក​ចេញ​ចូល​តាម​ធ្លា ច្រក​មួយ​នៅ​ខាង​ជើង ច្រក​មួយ​ទៀត​នៅ​ខាង​ត្បូង។ ធ្លា​នោះ​មាន​ជ្រុង​នីមួយៗ​ប្រវែង​ប្រាំ​ហត្ថ។

12. នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិត‌សិប​ហត្ថ បណ្ដោយ​កៅ‌សិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កំរាស់​ប្រាំ​ហត្ថ។

13. បុរស​នោះ​វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។

14. ជញ្ជាំង​ខាង​មុខ​ព្រះ‌ដំណាក់ និង​ធ្លា​ធំ​ដែល​នៅ​ខាង​កើត មាន​ប្រវែង​មួយ​រយ​ហត្ថ។

15. បុរស​នោះ​បាន​វាស់​បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ព្រះ‌ដំណាក់ រួម​ទាំង​ថែវ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ ទី‌សក្ការៈ បន្ទប់​ល្វែង​នៅ​ទី‌លាន​ខាង​ក្នុង

សូមអានជំពូកពេញលេញ អេសេ‌គាល 41