គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 40:32-39 Khmer Standard Version (KHSV)

32. លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។

33. បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

34. បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ មាន​ប្រាំ​បី​កាំ។

35. លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​វាស់​ខ្លោង​ទ្វារ​ឃើញ​មាន​ទំហំ​ដូច​គ្នា

36. រីឯ​បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា។ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

37. ជញ្ជាំង​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ មាន​ប្រាំ​បី​កាំ។

38. នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​តង្វាយ​ដុត។

39. ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ-ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស។

សូមអានជំពូកពេញលេញ អេសេ‌គាល 40