គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 40:22-32 Khmer Standard Version (KHSV)

22. រីឯ​បង្អួច បន្ទប់​ល្វែង និង​ក្បាច់​ដើម​ចាក មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។

23. នៅ​ទី‌លាន​ខាង​ក្នុង​មាន​ខ្លោង​ទ្វារ​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​ជើង និង​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។

24. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទិស​ខាង​ត្បូង ដែល​មាន​ខ្លោង​ទ្វារ​មួយ​បែរ​ទៅ​ខាង​ត្បូង លោក​វាស់​ជញ្ជាំង និង​បន្ទប់​ល្វែង ឃើញ​មាន​ទំហំ​ដូច​គ្នា។

25. នៅ​ជុំ‌វិញ​ខ្លោង​ទ្វារ​នេះ ព្រម​ទាំង​បន្ទប់​ល្វែង មាន​បង្អួច ដូច​បង្អួច​ឯ​ទៀតៗ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

26. ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​សសរ។

27. ទី‌លាន​ខាង​ក្នុង​មាន​ទ្វារ​មួយ​នៅ​ខាង​ត្បូង។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត នៅ​ខាង​ត្បូង​មាន​ប្រវែង​មួយ​រយ​ហត្ថ។

28. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ទ្វារ​ខាង​ត្បូង។ លោក​វាស់​ទ្វារ​ខាង​ត្បូង​មាន​ទំហំ​ដូច​ទ្វារ​ឯ​ទៀតៗ។

29. បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

30. ជុំ‌វិញ​បន្ទប់​ល្វែង មាន​បណ្ដោយ​ម្ភៃ​ប្រាំ​ហត្ថ និង​ទទឹង​ប្រាំ​ហត្ថ។

31. បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​បី​កាំ។

32. លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។

សូមអានជំពូកពេញលេញ អេសេ‌គាល 40